Kun Khmer

គុនខ្មែរ (អង់គ្លេស: Kun Khmer) គឺជាក្បាច់គុនបុរាណខ្មែរមួយបែប ដែលរាប់បញ្ចូលក្នុងប្រភេទកីឡាប្រដាល់ ដែលមានមានភាពចំណាស់ក្នុងភូមិភាគអាសុីគ្នេយ៍នេះ គុនខ្មែរដែលសម្គាល់ជា ប្រភេទប្រដាល់សេរី (Pradal Serey) ដែលកីឡាករ អាចប្រើបានជាទូទៅ នៃការប្រើប្រាស កែង និង ជង្គង់ គ្រប់ទម្រង់នៃការប្រើប្រាសត្រូវបានរួមបញ្ចូលជាស្នៀតគុនផងដែរ ។[]

ប្រវត្តិគុនខ្មែរ

History of Kun Khmer

Kun Khmer martial arts sculpture in the reign of King Jayavarman VII at Terrace of the Elephants

គុនខ្មែរ ជាសិល្បៈក្បាច់គុនបុរាណខ្មែរមួយបែប ដែលត្រូវបានជឿជាក់ថាបង្កើតឡើងក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដែលបន្សល់ទុកភស្តុតាងជាច្រើន នៅតាមចម្លាក់ជញ្ជាំង ប្រាសាទបាយ័ន ដែលសាងសង់ឡើង ក្នុងស.វទី១២ ចម្លាក់នៃក្បាច់គុនខ្មែរបានបង្ហាញយ៉ាងជិតស្និតស្រដៀងនឹងក្បាច់ប្រដាល់ចិន ផងដែរ ។ គ្រប់បណ្ដាលប្រទេសនៅលើពិភពលោក តែងតែមានការប្រកួតវាយតប់គ្នា ហើយប្រាកដជាមានប្រភពដើមនៅក្នុងបុរេប្រវត្តិរបស់មនុស្សជាតិ ប៉ុន្តែមិនមែនការវាយតប់គ្នាទាំងអស់សុទ្ធតែដូចគ្នានោះទេ ពីព្រោះវាប្រែប្រួលទៅតាមតំបន់នីមួយៗផងដែរ ដូចជា៖ គុនបុរាណខ្មែរ ដែលមានអាយុកាលប្រហែល ១ពាន់ឆ្នាំ បានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងការអភិវឌ្ឈន៍ក្បាច់គុនរបស់ខ្លួន ពីមួយជំនាន់ ទៅមួយជំនាន់ រហូតបង្កើតបាន ច្បាប់នៃក្បាច់គុនរបស់ខ្លួន ដែលរួមបញ្ចូលនូវមរតកវប្បធម៌របស់ខ្លួនផ្សេងៗទៀត ដូចជា សាក់យ័ន្ត ក្រណាត់ចងក្បាល ការចងស្នាប់ដៃ ការរាំគុនគ្រូជាទម្រង់ក្បាច់ផ្សេងៗ បន្ទាប់មកទើបឈានដល់ការប្រកួត រួចកំណត់ទឹកប្រកួតក្នុងការសំរាក ដែលទឹកប្រកួតនីមួយៗ មានពី ៣ទឹក ទៅ ៥ទឹក ហើយទឹកប្រកួតចុងក្រោយគឺជាទឹកកាត់សេចក្ដីផងដែរ ។

អំបោះសូត្រឈ្នួតក្បាល (ទៃគ្រូ)

Silk Turban thread (Tey Kru)

អំបោះសូត្រឈ្នួតក្បាល ដែលចាត់ចូលជាគ្រឿងបង្ហាញក្នុងប្រភេទកីឡាប្រដាល់គុនខ្មែរ ដែលហៅថា "ទៃគ្រូ" គឺជាខ្សែរអំបោះឆៅធំៗ ដែលគេវេញបញ្ចូលគ្នាមានទម្រង់ដូចជាខ្សែរពួរ ហើយចុងម្ខាងៗនៃខ្សែរគេត្រូវផ្គួបបញ្ចូលគ្នា មានសន្ឋានដូចប្រមោយដំរី រួចគេយកវាទៅពាក់ស៊កនៅលើក្បាល ដើម្បីធ្វើឱ្យអារម្មណ៍របស់កីឡាករមានសភាពនឹងនរ និងមានទម្ងន់ចិត្តដូចសត្វដំរី មុននិងកីឡាករពាក់វា គេត្រូវធ្វើពិធីសូត្រមន្តគាថា អភិសេក ឱ្យវាទៅជាខ្សែរមង្គល ទើបគេពាក់វាដើម្បីរាំគុនគ្រូ មុននិងចាប់ផ្ដើមការប្រកួត ដោយប្រទេសកម្ពុជាជួបប្រទះនិងសង្គ្រាមផ្ទៃក្នុង ក្នុងសម័យកាលខ្មែរក្រហម ដែលធ្វើឱ្យគ្រូគុនខ្មែរពីបុរាណ និងអ្នកប្រដាល់មួយចំនួនធំបានស្លាប់ បូករួមទាំងពួកខ្មែរក្រហមដុតបំផ្លាញឯកសារអស់ផងនោះ ការអនុវត្តនូវឈ្នួតក្បាល ជាលក្ខណៈទៃគ្រូ បានប្រែប្រួល ជំនួសឱ្យក្រម៉ា ឬ ស្ទើរបាត់បង់ទាំងស្រុង ដោយមិនសូវមានការលើកយកមកបង្ហាញមកដល់ពេលបច្ចុបន្ននេះ ។[]

គតិយុត្ត

គុនខ្មែរ គឺជាប្រភេទកីឡាប្រដាល់សេរី ដែលមានគតិយុត្ត ក្នុងការសម្គាល់ហៅថាគន្លងច្បាប់ប្រដាល់ ដែលសំភារៈនីមួយៗ ប្រើក្នុងមុខងារណាខ្លះ មានអត្ថន័យបែបណាខ្លះ ដោយសារកម្ពុជាជួបសង្គ្រាម ទើបការអនុវត្តបានប្រែប្រួល ដោយភាពស្រពិចស្រពិល បើសិនជាយើងដឹងថាវាជារបស់ខ្លួន ហេតុអ្វីយើងមិនហ៊ានប្រើ ការយល់ឃើញរបស់ជនទីបីចំពោះទៃគ្រូ ដែលសន្និដ្ឋានថាជារបស់អ្នកខាងនេះ ឬ អ្នកខាងនោះ គឺជារឿងរបស់ពួកគេ សំខាន់គឺគតិយុត្តរបស់យើង គឺត្រូវយកវាមកប្រើប្រាសឡើងវិញ ដើម្បីទទួលបានអត្ថន័យក្នុងការបញ្ចាក់ ត្រូវយល់ថា តើក្រម៉ា កើតពេលណា ប្រើប្រាសពេលណា ហើយប្រើប្រាស ក្នុងឋានៈនៃក្រិតក្រមណាមួយ ខ្មែរបែងចែក ការប្រើប្រាសក្រម៉ា ទៅតាមក្រិតក្រម នៃសង្គមរស់នៅ ដើម្បីបែងចែកភាពថ្លៃថ្នូររបស់មនុស្ស ក្នុងសង្គមរស់នៅ តាមរយៈការចូលរួមនៅក្នុងព្រឹត្តិការណ៍នៃកម្មវិធីណាមួយ ។ ឧទាហរណ៍ ៖ សំលៀកបំពាក់នៅផ្ទះ សំលៀកបំពាក់ដើរលេង សំលៀកបំពាក់ទៅវត្ត សំលៀកបំពាក់ចូលរួមកម្មវិធីមង្គលការ សំលៀកបំពាក់ចូលរួមពិធីបុណ្យសព សំលៀកបំពាក់សិស្សសាលា សំលៀកបំពាក់ហាត់កីឡា សំលៀកបំពាក់កងទ័ព ដូចនេះគេចាត់ទុកការប្រើប្រាស (ក្រម៉ា) ជាការប្រើប្រាសនៅផ្ទះ ហើយមិនត្រូវដាក់បញ្ចូលក្នុងច្បាប់គតិយុត្ត របស់កីឡាគុនខ្មែរនោះទេ ដោយ បុរាណាចារ្យ ។

តន្ត្រីគុនខ្មែរ

Kun Khmer Music

តន្ត្រីគុនខ្មែរ គឺជាតន្ត្រីខ្មែរមួយបែបដែលលេងសម្រាប់កំដរការប្រកួតគុនខ្មែរ ដែលស្ថិតក្នុងវង់ភ្លេងប្រដាល់ ដែលជាវង់ភ្លេងរបស់ពួកចាមជ្វា ដែលនាំមកកម្ពុជានៅចុងស.វទី៨ ឬ ដើមស.វទី៩ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ឧបករណ៍ នៃវង់ភ្លេងនេះមាន ស្គរ ឈឹង និង ស្រឡៃ ជាឧបករណ៍ដែលគេយកមកប្រគុំក្នុងការប្រកួតប្រដាល់គុនខ្មែរ ដោយបទភ្លេងនេះមានឈ្មោះថា "ខ្លងយោន" ដែលជាពាក្យខ្មែរបុរាណ ពាក្យ (ខ្លង) មានន័យថាស្គរ ពាក្យ (យោន) មានន័យថាឈ្នះ ពាក្យទាំងពីរនេះផ្គុំចូលគ្នាមានន័យថា "ស្គរឈ្នះ" ។ ដោយសារតែកម្ពុជា ឆ្លងកាត់សម័យកាលសង្គ្រាម ក្នុងអំឡុងសម័យកាលខ្មែរក្រហម ការបាត់បង់ឯកសារជាច្រើន ពីការហៅឈ្មោះ ទម្រង់ភ្លេងរបស់ខ្មែរ ទើបបញ្ចុប្បន្នគេសម្គាល់ហៅភ្លេងនេះថា ភ្លេងប្រដាល់តែម្ដង ។[]

សេចក្ដីអំពាវនាវ

ប៉ុន្មានឆ្នាំចុងក្រោយនេះយើងមើលឃើញថា ក្រុមក្មេងៗផ្នែកតន្ត្រីពិណពាទ្យ បានប្រគុំបទកំដរសព ក្នុងពិធីបុណ្យមរណៈទុក្ខ ឬ ពិធីបុណ្យសព ហើយផុសលើបណ្ដាញសង្គមផ្សេងៗ ដោយប្រើឈ្មោះថា "ខ្លងយោន" នេះជាភាពខុសឆ្គងមួយ ពីព្រោះភ្លេងខ្លងយោន សម្គាល់តែ ជាភ្លេងសម្រាប់វង់ភ្លេងប្រដាល់ប៉ុនណោះ ហើយបទភ្លេងដែលពួកគេប្រគុំមានឈ្មោះថា "ខ្លងធ្នាក់" ដូចនេះសូមធ្វើការកែប្រែឈ្មោះដែលបងប្អូនយល់ឃើញនេះ ។

គុនគ្រូ

Kun Kru

គុនគ្រូ គឺជាសិល្បៈរាំមួយបែបដែលត្រូវបានកីឡាករលើកយកមកបង្ហាញនៅក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ។ មុនចាប់ផ្ដើមការប្រកួត កីឡាករត្រូវរាំរំលឹកគុនទៅដល់គ្រូកំណើតនៃក្បាច់គុន តាមក្បាច់នៃស្នៀតមេគុនរបស់ខ្លួន, ការរំលឹកគុនគ្រូគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងកម្មវិធី ប្រកួតកីឡាប្រដាល់គុនខ្មែរ ដើម្បីឱ្យកីឡាករស្មឹងស្មាតនូវចិត្តវិញាណរបស់ពួលគេ ទៅផ្សារភ្ជាប់នូវចិត្តវិញាណរបស់គ្រូគុន តាមរយៈការបង្ហាញក្បាច់រាំដែលជាតួអង្គអវតារ របស់អទិទេព សិល្បៈនៃការរាំរំលឹកគុនគ្រូមានចំនួន ២០ ក្បាច់ ហើយក្បាច់ទាំងនោះមានដូចជា៖ ឥសូរជាន់ភ្នំ, កិន្នរបាចផ្កា, ព្រះរាមថ្លែងសរ, ព្រះល័ក្សណ្មព័ទ្ធសីម៉ា, ក្រុងរាពណ៍សម្ដែងរិទ្ធ, ហនុមានសាងស្ពាន, ហនុមានសំដែងរិទ្ធ, ហនុមានហែកមេឃ, ក្របីសម្រួចស្នែង, ក្របីលាក់កូន, នាគហោះពាំកែវ, នាគចុះលេងទឹក, គ្រុឌសម្ដែងរិទ្ធ, ក្រញាំគ្រុឌឆក់នាគ, អ្នកចម្បាំងមុខបួន, រាហ៊ូលេបច័ន្ទ, ខ្លាលាក់ក្រចក, ក្រមុំតែងខ្លួន, ឥន្ទ្រីត្រដាងស្លាប, មច្ឆាប្រឡែងគង្គា ។[] []

រុំដៃដោយអំបោះឆៅ

Wrap hands with raw yarn

ការរុំដៃដោយអំបោះឆៅ នៅក្នុងការប្រកួតប្រដាល់គុនខ្មែរ ដោយគេត្រូវយក​អំបោះឆៅ​មក​ស្រាក់ព័ទ្ធ​នៅ ​គល់​ម្រាមដៃ​ទាំង ៥ ​​ទាំងសងខាង​អោយ​សមគួរ ហើយ​គេ​ត្រកួញ​កួច​អំបោះ​ឡើងរ​ដិប​រដុប​ដូច​គូទ​ខ្យង បន្ទាប់មកគេរឹតវាឱ្យឡើង​ណែន​រឹង​នៅលើ​ខ្នងម្រាមដៃ​ទាំងសងខាង ដើម្បីឱ្យគូប្រកួតអាច​វាយទៅណែនដៃ មានទម្ងន់ដៃដូចសត្វដំរី នៅ​ពេលដែល​កីឡាករដាល់​ត្រូវ​គូប្រកួតរបស់ខ្លួន ។ អំបោះឆៅដែលយកមករុំ ត្រូវបាន​គេហៅថា "អំបោះភ្លុក" ជាអំបោះពណ៌ស ជាពណ៌តំណាងឱ្យភាពបរិសុទ្ធ ភាពស្មោះត្រង់ ភាពស្អាតស្អំ អំបោះឆៅពណ៌ស តែងត្រូវបានប្រើប្រាសនូវនៅក្នុងវប្បធម៌ជំនឿរបស់កម្ពុជា ។[]

ការវិវត្តន៍នៃគុនខ្មែរ

The evolution of Kun Khmer

Kun Khmer boxing Competition at the National Olympic Stadium, Phnom Penh 1970s.

ប្រដាល់គុនខ្មែរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡា​លំដាប់​ទី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាល់ទាត់​ស្ថិត​នៅ​លំដាប់លេខ​ពីរ ។ ប្រដាល់គុនខ្មែរពីបុរាណ មានទឹកប្រកួតចំនួន ១២ និង មិនមានស្រោមដៃការពារនោះទេ ម្រាមដៃរបស់កីឡាករត្រូវរុំដោយអំបោះឆៅ ដោយបែបនេះហើយជារឿយៗ ពេលមានកម្មវិធីប្រដាល់មកដល់ គូរប្រកួតអាចឈ្លៀតឱកាសសងសឹកគ្នាអំឡុងពេលប្រកួតនេះ ដូចនេះហើយ ក្រោយបញ្ចប់កម្មវិធីប្រដាល់ តែងតែមានកីឡាកររបួសធ្ងន់ និង ពេលខ្លះបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតថែមទៀតផង ដោយមើលឃើញពីភាពសាហាវនៃប្រដាល់គុនខ្មែរ ក្រុមទេសាភិបាលបារាំងក៏សម្រេចផ្លាសប្ដូរនៃរបៀបវាយតាមបែបខ្មែរបុរាណ វិវត្តន៍ជាការប្រដាល់បែបពាក់ស្រោមដៃទំនើប ចាប់ពី ស.វទី២០ ក្នុងអំឡុងពេលដែលបារាំងដាក់អណាព្យាបាល លើប្រទេសកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយចំនួនទឹកប្រកួត ត្រូវបានកាត់បន្ថយមកត្រឹម ៥ទឹក ប៉ុនណោះ ក្រោយពេលដែលកំលាំងកីឡាករមិនអាចតស៊ូដល់ទឹកទី១២បាន ដែលធ្វើឱ្យការប្រកួតមិនមានភាពជក់ចិត្តនិងល្អមើល ។

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post