《三季人》មនុស្ស 3 រដូវ

 《三季人》មនុស្ស 3 រដូវ

មានថ្ងៃមួយកូនសិស្សលោក ខុងជឺ កំពុងតែបោសដី ក៏មានភ្ញៀវមកលេង។
ភ្ញៀវ ៖ " ឯងជាអ្នកណា? "
កូនសិស្ស ៖ " ខ្ញុំជាកូនសិស្សរបស់លោកគ្រូ ខុងជឺ។ "
ភ្ញៀវ ៖ " តើខ្ញុំអាចសុំសួរសំណួរមួយបានទេ? "
កូនសិស្ស ៖ " បាន សួរមកចុះ។ "
ភ្ញៀវ ៖ " តើមួយឆ្នាំមានប៉ុន្មានរដូវ? "
កូនសិស្ស ៖ " រឿងនិងចាំបាច់សួរដែរ? 1 ឆ្នាំគឺមាន 4 រដូវ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវរងារ។ "
ភ្ញៀវ ៖ " ខុសហើយ គឺមានតែ 3 រដូវទេ "

"មាន 4 " "មាន 3 "...........................

អ្នកទាំង 2 ប្រកែចយកឈ្នះរៀងខ្លួនហើយក៏ភ្នាល់គ្នាបើខ្ញុំចាញ់ខ្ញុំត្រូវឱនក្បាលគោរពឯង 3 ដង បើឯងចាញ់ឯងឱនក្បាលគោរពខ្ញុំ 3 ដងវិញៗ។
កូនសិស្សច្បាស់ក្នុងចិត្តប្រាកដណាស់ថាគេនឹងឈ្នះ។

ពេលនោះលោក ខុងជឺ ក៏បានដើរចេញពីបន្ទប់ អ្នកទាំង 2 ក៏សួរថា លោកគ្រូ " តើមួយឆ្នាំមានប៉ុន្មានរដូវ? "

លោក ខុងជឺ មើលហើយក៏និយាយថា ៖
" 1 ឆ្នាំមាន 3 រដូវ។ "
កូនសិស្សស្តាប់ហើយស្ទើតែខ្យល់គរ ភ្ញៀវត្រែកអរណាស់និយាយទាំងមានមោទនភាពថា ៖ " ឃើញទេខ្ញុំឈ្នះហើយ 1 ឆ្នាំមាន 3 រដូវមែន ឯងឆាប់ឱនក្បាលគោរពខ្ញុំ 3 ដងភ្លាម។ "
កូនសិស្សទាល់ក៏គោរព 3 ដងទៅ។
ពេលភ្ញៀវទៅបាត់ក៏សួរលោកគ្រូថា ៖ " លោកគ្រូ តាមពិតមួយឆ្នាំមាន 4 រដូវហេតុអ្វីបានជាលោកគ្រូថាមានតែរដូវទៅវិញ?"
លោក ខុងជឺ ៖ " ឯងមិនឃើញអ្នកមកនោះមានខ្លួនពណ៍បែតងទេ? គេគឺជាសត្វកណ្តូប ហើយសត្វកណ្តូបកើតនៅរដូវផ្ការីក ស្លាប់នៅរដូវស្លឹកឈើជ្រុះ មានជីវិតឯណានឹងឆ្លងរដូវរងារទៅ ទោះឯងខំប្រកែចដល់ស្លាប់ក៏គេមិនយល់ដែរ បើឯងព្រមចាញ់ហើយឱនក្បាលគោរពគេ 3 ដង គេសប្បាយគេបើឯងថា 4 រដូវគេមិនសប្បាយចិត្តទេ គេនឹងនៅឈ្លោះជាមួយឯងរហូត។ ឯងព្រមខាតបង់ប៉ុនហ្នឹងវាមិនអីទេ យល់នៅ? "

មិនថារឿងនេះពិតឬមិនពិតទេ គឺវាមានប្រយោជន៍សម្រាប់អ្នកខ្លាំងណាស់ បើអ្នកចេះប្រើវាឱ្យបានល្អ អ្នកអាចរស់នៅបានយូរជាងមុន 10 ឆ្នាំ ជឿខ្ញុំទៅ។
មានមនុស្សជាច្រើនស្តាប់រឿងនេះហើយ គាត់ក៏មានចិត្តរីករាយ ឈប់ខឹង ទោះជាគាត់បានជួបមនុស្សមិននិយាយហេតុផល ពីមុនគឺខឹងខ្លាំងណាស់ តែឥលូវគាត់លែងខឹងទៀតហើយ ឱ្យតែគិតឃើញថា 《មនុស្ស 3 រដូវ》គឺចិត្តប្រែជាស្ងប់លែងអីហើយ។

នៅក្នុងលោកយើងនេះ 《មនុស្ស 3 រដូវ》មានច្រើនណាស់គ្រប់ទីកន្លែង។
ពេលជួបដង្កូវរដូវក្តៅកុំលើករឿងទឹកកក លើកមកនិយាយគឺយើងជាអ្នកឆ្កួតហើយ។

លោក ខុងជឺ និយាយថា ៖" ជួបមនុស្សនិយាយភាសាមនុស្ស ជួបខ្មោចនិយាយភាសាខ្មោច។"
បើជួបមនុស្សមិននិយាយភាសាមនុស្សគេថាយើងចេះតែនិយាយ។ ហើយបើថ្ងៃណាមួយជួបខ្មោចយើងមិននិយាយភាសាខ្មោច តើអាចប្រាស្រ័យទាក់ទងគ្នាបានដែរ? នេះគេមិនហៅថាឱកាសនិយម ឬ លាក់ពុតនោះទេ គេថាហើយចេះបត់បែនតាមកាលៈទេសៈ។

曾仕强教授
បកប្រែ សុខ គឹមទៀវ

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post