ការ​បែកបាក់​ចេនឡា

វប្បធម៌ ចេនឡា

បណ្ឌិត មីសែល ត្រាណេ

ជំពូក​ទី​១

១៥. ការ​បែកបាក់​ចេនឡា
(តាម​ឯកសារ​ចិន ៧០៦.៧៨០ នៃ​គ.ស)

ដូច​បាន​ពោល​រួច​មក​ហើយ តាម​ប្រភព​ឯកសារ​ចិន អតីត​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ជំនាន់​នោះ ត្រូវ​បែងចែក​ជា​ពីរ​ភាគ គឺ​ចេនឡា​គោក និង​ចេនឡា​ទឹក ។ ឯកសារ​ចិន​បាន​កត់ត្រា​ថា នៅ​ក្រោយ​ឆ្នាំ​៧០៥-៧០៦ នៃ​គ្រិស្តសករាជ ស្តេច​នៃ​ប្រទេស​សមន្តរាជ​ទាំងឡាយ បាន​រលាស់​ចំណង​ត្រួតត្រា​របស់​ចេនឡា​រួច ថែម​ទាំង​ធ្វើ​ឲ្យ​អំណាច​កណ្តាល​នៃ​ព្រះរាជាណាចក្រ​ខ្មែរ​ត្រូវ​បែកបាក់​ទៀត​ផង ។ ហេតុ​ដូច្នេះ​ហើយ​បានជា​នៅ​សតវត្ស​ទី​៨ នៃ​គ្រិស្តសករាជ គេ​ឃើញ​ប្រទេស​កម្ពុជា​បែកចេញ​ជា​ពីរ ។ ភូមិភាគ​ទី​១ គឺ​ចេនឡា​ដីគោក ដែល​ចិន​ហៅ​ថា វេនតា ស្ថិត​នៅ​ខាងជើង​ភ្នំ​ដងរែក និង​ភូមិភាគ​ទី​២ គឺ​ចេនឡា​ដី​ទឹក ស្ថិត​នៅ​ខាងក្រោម​ទន្លេមេគង្គ ។ ពាក្យ​ចេនឡា ជា​ពាក្យ​កើត​ចេញ​ពី​ពាក្យ «ជាន់​លើ» តាម​ភាសា​ខ្មែរ​នៅ​ខេត្ត​សុរិន្ទ បុរីរម្យ ។

ឯកសារ​ចិន​បានឲ្យ​ដឹង​ថា ចេនឡា​ដីគោក​បាន​លាតសន្ធឹង​លើ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ក្នុង​នោះ គេ​ត្រូវ​បញ្ចូល​នូវ​អាង​របស់​ដងស្ទឹង​ឡាំសី (ស្ទឹង​ជី) ដែល​ជា​ដៃ​ខាងឆ្វេង​នៃ​ទន្លេ​សេមូន​ផង​ដែរ ។ តំបន់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា វេនតាន ប៉ុន្តែ បន្ទាប់​មក មាន​ឈ្មោះ​ថា ប៉ូលាវ វិញ ។

ចេនឡា​ដីគោក​បាន​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​៧១៧-៧៣៣ និង​ឆ្នាំ​៧៩៦ នៃ​គ្រិស្តសករាជ ។ ឯកសារ​ចិន​បាន​បញ្ជាក់​ថែម​ទៀត​ថា ប្រតិភូ​ខ្មែរ​ស្ថិត​នៅ​ក្ចាវចេ ជាទី​ក្រុង​ចិន​សម័យ​នោះ ។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​នា​ចុង​សតវត្សរ៍​ទី​៨ នៃ​គ្រិស្តសករាជ ដែល​គេ​ត្រូវ​កត់ត្រាទុក គឺ​នា​សម័យ​បុរាណ​នេះ ជា​ពិសេស ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រះ​អង្គ​បាន​គ្រងរាជ្យ​នៅ​ទីក្រុង​វ្យាធបុរៈ បាន​ត្រួតត្រា​ភូមិភាគ​នេះ ដែល​ស្ថិត​ក្នុង​អាង​របស់​មេគង្គ ហើយ​ក្នុង​នោះ មាន​រួម​បញ្ចូល​ទាំង​ប្រទេស​លាវ​បច្ចុប្បន្ន​ផង​ដែរ ។ ចេនឡា​ទឹក​ស្ថិត​នៅ​ក្នុង​ភូមិភាគ​នៃ​វាលរាប ផ្នែក​ទំនាប​របស់​ទន្លេមេគង្គ នៅ​ចន្លោះ​ភ្នំ​ដងរែក​ផ្នែក​ខាងជើង និង​សមុទ្រ​ប៉ែក​ខាងត្បូង ។

សន្តតិវង្ស​របស់​បុស្ករៈ (សោមា) ប្រមាណ​ជា ៧០៦ ដល់ ៧៧០ នៃ​គ្រិស្តសករាជ ព្រះបាទ​បុស្ករៈ (១/៤​ទី​មួយ​នៃ​សតវត្សរ៍​ទី​៨ គ.ស) ព្រះ​អង្គ​ម្ចាស់​របស់​អនិន្ទិត្យបុរៈ​បាន​លូកលាន់​អំណាច ហើយ​ឡើង​ធ្វើ​ជា​ស្ដេច​គ្រប់គ្រង​ទីក្រុង​សម្ភុបុរៈ ជា​កន្លែង​ដែល​ព្រះ​អង្គ​បាន​បង្កើត​ឡើង​នូវ​ព្រះរាជ​សន្តតិវង្ស បើ​យើង​សំអាង​លើ​សសរស្ដម្ភ ៧១៦ ។

ព្រះបាទ​បាលាទិត្យ ( ពាក់កណ្ដាល​សតវត្សរ៍​ទី​៨ នៃ​គ.ស) ទ្រង់​ជា​ក្សត្រិយ៍​របស់​ទីក្រុង​អនិន្ទិត្យបុរៈ ដែល​ប្រសូត​ឡើង​ក្នុង​វង្ស​សោមា និង​កោណ្ឌិន្យ ។ ដូច​ស្តេច​នា​ជំនាន់​មុនៗ​ដែរ ព្រះ​អង្គ​បាន​បញ្ជូន​ភ្នាក់ងារ​ទូត​ខ្មែរ​ពី​ចេនឡា​ទឹក​ទៅ​កាន់​ប្រទេស​ចិន នៅ​ក្នុង​ឆ្នាំ​៧៥០ នៃ​គ្រិស្តសករាជ ។

នៅ​សម័យ​នោះ គេ​ឃើញ​មានការ​ពង្រីក​ឥទ្ធិពល​របស់​ស្តេច​ជ្វា​មួយ​នៃ​ទីក្រុង​ស្រីវិជ័យ ទៅ​លើ​ភូមិភាគ​ខាងជើង​នៃ​ជ្រោយ​ម៉ាឡាយូ ដែល​ដើម​ឡើយ​ជា​តំបន់​ស្ថិត​ក្រោម​ឥទ្ធិពល​ខ្មែរ​សម័យ​នគរភ្នំ ។

ក្នុង​ករណី​នេះ​ដែរ សូម​រំលឹក​ថា ថ្មីៗ​នេះ ការ​រក​ឃើញ​ចម្លាក់​ជា​តំណាង​ព្រះ​វិស្ណុ​នា​សម័យ​នគរភ្នំ ក្នុង​សតវត្សរ៍​ទី​៤-៥ នៃ​គ្រិស្តសករាជ ជា​សក្ខីកម្ម​ស្រាប់ ចំពោះ​ស្លាកស្នាម​នៃ​វប្បធម៌​បុរេអង្គរ​ក្នុង​តំបន់​ជ្វា​ម៉ាឡាយូ​នេះ ។ មហារាជ​នៃ​ប្រទេស​ជ្វា​បាន​កាន់កាប់​តំបន់ លិគោរ ​រួច​គ្របដណ្ដប់​ដល់​ភូមិភាគ​មាត់សមុទ្រ​បានឌុង ដោយ​រួម​បញ្ចូល​ទៅ​នឹង​រដ្ឋ​ទាំង​ឡាយ​របស់​សៃយ (ជយា) បើ​យើង​យក​សសរស្តម្ភ​លេខ​ទី​៧៧៥ ជា​លក្ខណ៍ដ្ឋាន ។ តំបន់​នេះ ដើម​ឡើយ ក៏​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​កម្ពុជា​ផង​ដែរ ដោយហេតុ​ថា​វា​ជា​ទឹកដី​របស់​នគរភ្នំ ។

ដូច្នេះ គេ​ឃើញ​មាន​ចម្បាំង​មួយ​បាន​កើតឡើង​រវាង​ជនជាតិ​ខ្មែរ​និង​ម៉ាឡាយូ ចំពោះ​បញ្ហា​អនុត្តរភាព​នយោបាយ ។ ស្តេច​ដែល​សោយរាជ្យ​បន្ត យើង​ពុំ​ស្គាល់​ព្រះ​នាម​ច្បាស់លាស់​ទេ ក៏​ប៉ុន្តែ សិលាចារឹក​បាន​សរសេរ​ថា ព្រះ​អង្គជា​ស្តេច​មាន​ព្រះ​ជន្ម​ក្មេង តែ​ឆាប់​យល់​ការណ៍ ហើយ​សោយរាជ្យ​នៅ​ទីក្រុង​ឥន្ទ្របុរៈ ។ ព្រះ​អង្គ​ត្រូវ​ទ័ព​ជ្វា​ធ្វើ​គត​ក្នុង​ទី​ក្រុង​ឥន្ទ្របុរៈ នៅ​ពេល​ព្រះ​អង្គ​កំពុង​ធ្វើសង្គ្រាម​ដ៏​ខ្លី​មួយ​ជាមួយ​មហារាជ​ប្រទេស​ហ្សាបាគ នៃ​ប្រទេស​ជ្វា ប្រហែលជា​នៅ​ឆ្នាំ​៧៨០ នៃ​គ្រិស្តសករាជ ។

កំណត់ហេតុ​ចិន​បាន​បញ្ជាក់​ថា ភ្នាក់ងារ​ទូត​ដែល​ជា​ព្រះរាជា​ខ្មែរ​ព្រះ​នាម​ប៉ូមិ បាន​យាង​ទៅ​កាន់​មហានគរ​ចិន​នៅ​ឆ្នាំ​៧៧៨ នៃ គ្រិស្តសករាជ ព្រម​ជាមួយនឹង​ព្រះ​ជាយា​របស់​ព្រះអង្គ​ផ្ទាល់ ។ រាជទូត​ខ្មែរ​បាន​នាំ​យក​ដំរី​ដប់ និង​ប្រអប់​មួយ​មាន​ផ្ទុក​គ្រឿង​អលង្ការ​ដ៏​ច្រើន ទៅ​ថ្វាយ​អធិរាជ​ថៃចុង ។

ត្រលប់ទៅមាតិការឿង

 

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post