ទស្សនៈរបស់​ស៊ីសេរ៉ូ​ ( ១០៦-៤៣ មុន ​គ.ស. )

ស៊ីសេរ៉ូ​
គឺជាទស្សនៈទូ​ ជារដ្ឋបុរស​ ជាអ្នកច្បាប់​ ជាអ្នកទ្រឹស្តីនយោបាយ​ ទីក្រុងរ៉ូមម្នាក់ និងជាអ្នកធម្មនុញ្ញនិយម (គោរពច្បាប់)​ ផងដែរ (Constitutionalist)  ​​គាត់កើតនៅថ្ងៃទី​ ៣ ខែមករា​​ ១០៦ មុនគ្រឹះសករាជ ក្នុងទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី​ ។ ​ហើយបានទទួលមរណកាល នៅថ្ងៃទី​ ៧​ ខែធ្នូរ ៤៣ មុនគ្រឹះសករាជ ក្នុងជន្មាយុ ៦៣ ឆ្នាំ ​​នៅទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី ។​


លក្ខណៈទូទៅរបស់ស៊ីសេរ៉ូ


លោកបានបន្តទ្រឹស្តីរបស់លោក ផ្លាតូ​​ និង អារីស្តូត​ ស្តីអំពីរដ្ឋ​ នយោបាយ​ ទំរង់គ្រប់គ្រង​ និងស្តីអំពីសង្គមស៊ីវិល​ ។ ​ដោយបានធ្វើឲ្យទ្រឹស្តីរដ្ឋ របស់ផ្លាតូ ​និងអារីស្តូត​ ឲ្យកាន់តែស៊ីជម្រៅឡើង​ ស៊ីសេរ៉ូន​ បានបង្ហាញថា​ «រដ្ឋមិនមែនគ្រាន់តែបានសម្តែង នូវផលប្រយោជន៍រួម របស់សមាជិក​ដែលមានសេរីភាពរ បស់ខ្លួនប៉ុណ្ណោះទេ​ ថែមទាំងកើតឡើង ដោយកិច្ចព្រមព្រៀង ទៅតាមផ្លូវច្បាប់ផងដែរ» ​។បើសិនច្បាប់ធម្មជាតិ របស់ផ្លាតូ​ និងអារីស្តូត ​ជាច្បាប់សច្ចៈ ​និងរចនាសម្ព័ន្ធរដ្ឋ​ មិនអាចកាត់ផ្តាច់ធម្មជាតិបានទេ ​ពេលនោះ​ស៊ីសេរ៉ូ បានបញ្ជាក់ថា​ «ច្បាប់ធម្មជាតិ ​ កើតតាំងពីនៅក្នុងសភាពធម្មជាតិម៉្លេះ​ ពេលដែលច្បាប់រដ្ឋ ពុំទាន់សរសេរ​តាក់តែង ​ពោលគឺតាំងពីរដ្ឋ​ ពុំទាន់បានចាប់បដិសន្ធិមកម៉្លេះ​»  ​នៅក្នុងស្នាដៃរបស់ខ្លួន ​«ការពិភាក្សាអំពីរដ្ឋ​ និងអំពីច្បាប់» ​ ស៊ីសេរ៉ូ​និយាយអំពីរដ្ឋ​ដែលមានលក្ខណៈជាធម្មជាតិ របស់ខ្លួន ​គឺយុត្តិធម៌​ និងច្បាប់​ ។ ​ដូចបាននិយាយខាងលើនេះ​ អាចឲ្យយើងកំណត់បានថា​ ស៊ីសេរ៉ូ​ មានគោលជំហររបស់ខ្លួន ឈរលើទស្សនៈ នីតិរដ្ឋ​ គឺរដ្ឋ បែបនេះហើយ​ ដែលក្នុងនោះ ​តួនាទីសំខាន់​ មិនមែនអគ្គមគ្គុទេ្ទសក៍ទេ ​គឺច្បាប់​ ប៉ុន្តែច្បាប់នោះ​ មិនបង្កផលវិបាក ឲ្យពលរដ្ឋ​ និងជាឆន្ទៈរួម​ របស់ពលរដ្ឋ​ ។ ក្នុងនាមជាអ្នកនយោបាយប្រចាំចក្រភពរ៉ូម ​ និងជាអ្នកទទួលឥទ្ធិពលទស្សននយោបាយពីខាងក្រៅ ​លោកបានប្រឹងប្រែងធ្វើយ៉ាងណា​ ដើម្បីឲ្យវប្បធម៌នយោបាយទាំងពីរនេះ ​អាចបង្រួមចូលគ្នា ​និងឈានទៅដល់ការបង្កើតទស្សននយោបាយ​ និងច្បាប់ថ្មីមួយ សម្រាប់សង្គមរបស់ខ្លួន​ ។


លោកយល់ថា​ «រដ្ឋ​​ កើតចេញអំពីធម្មជាតិ»​  ​លោកបានអះអាងថា​ «សង្គមស៊ីវិល ​កើតឡើង មិនមែនការបង្កើត​ ឬតាមការកំណត់របស់មនុស្សឡើយ​  ​តែជាសង្គម ដែលកើតចេញពីធម្មជាតិ ​ហើយមនុស្ស ត្រូវបានកំណត់ ដោយសភាវគតិ ដែលជាឆន្ទៈរួមមួយ ​គឺការចង់រួមរស់ជាមួយគ្នា ​។ធម្មជាតិ​កំណើតរដ្ឋ ចេញអំពីគ្រួសារ​ ។ ​គ្រួសារ​ជាកោសិកាសង្គម ​ហើយចេញអំពីសង្គម ​ហើសង្គមបានជារដ្ឋ​ ។ ​រដ្ឋ​ គឺមិនមែនត្រឹមតែជាបណ្តុំនៃប្រភេទមនុស្សគ្រប់ជំពូកទាំងអស់​ ដែលត្រូវបានចងសម្ព័ន្ធគ្នា​ ដោយការឯកភាពលើបញ្ហាច្បាប់​ និងផលប្រយោជន៍រួម​ ។ ​លោកទទូច​ចង់ឲ្យអំណាចរដ្ឋ ​ត្រូវបានប្រគល់ទៅឲ្យពួកប្រភេទមនុស្សដែលមានប្រាជ្ញា​ គឺជាមនុស្សដែលមានការប៉ិនប្រសប់ ​ ក្នុងការធ្វើឲ្យស្មារតី របស់ពួកគេ​ខិតជិតឆន្ទៈរដ្ឋគំរូរបស់អារីស្តូត​ ។​ គោលបំណងសំខាន់បំផុតរបស់រដ្ឋ​ គឺ​ការពារទ្រព្យសម្បត្តិពលរដ្ឋទាំងអស់​ ។​


ច្បាប់ធម្មជាតិនេះ​​​ មិនអាចធ្វើការផ្លាស់ប្តូរ​ ​ដោយសម្លងសន្លឹកឆ្នោតរបស់ប្រជាជនបានឡើយ​​ ។ ​លោកយល់ថា «​ច្បាប់ជាសន្ទស្សន៍ដំបូងបង្អស់របស់រដ្ឋ​​»​ ​ សម្រាប់លោក រដ្ឋស្តែងឡើង ​មិនត្រឹមតែជាការប្រាស្រ័យទាក់ទងបែបសីលធម៌ របស់ពលរដ្ឋសេរីប៉ុណ្ណោះទេ​ ថែមទាំងជាសង្គម​ ដែលប្រកបដោយច្បាប់ទៀតផង​ ។​លោកទទួលស្គាសល់ថា​ «មនុស្សទាំងអស់ ​ ស្មើៗ គ្នា ចេញពីធម្មជាតិ​ ។ហើយគេម្នាក់ៗ​ សុទ្ធតែ​អាចធ្វើខ្លួនឲ្យក្លាយទៅជាអ្នកចេះដឹងបាន ​​​ប្រសិនបើពួកគេ ឆ្លងកាត់ការអប់រំ​» ។​ ចំពោះវិសមភាព នៅក្នុងសង្គមវិញ ​លោកយល់ថា​ «នេះ មិនមែនកើតចេញពីកំណើតនោះទេ ​តែជាវិសមភាព​​ ដែលកើតឡើង ដោយកម្លាំងទំនាក់ទំនង ក្នុងសង្គម​» ។​ លោកបានប្រកាសថា​«កម្មសិទិ្ធ​ឯកជន ​​ មិនដែលកើតចេញពីធម្មជាតិឡើយ​ ។ ការពិត វាអាចកើតចេញពីការមានបាន​តៗ គ្នា មក​តាំងពីយូរលង់ណាស់មកហើយ​ ឬកើតមកពីការទទួលជ័យជំនះ ​ក្នុងសង្គ្រាម​ ឬក៏បានមកពីច្បាប់​ និងការឯកភាពគ្នា ក្នុងសង្គម​» ​។ ចំពោះបញ្ហាទាសករ​ លោកបានបដិសេធចោលនូវទស្សនៈថា​​ ទាសករ គឺជាឧបករណ៍ ចេះនិយាយ ។ លោកបានបញ្ជាក់ច្បាស់ថា​ ​«នៅក្នុងទំនាក់ទំនង រវាងមនុស្ស​ និងមនុស្ស​ គឺពុំមានអ្វីខុសគ្នានោះឡើយ​ ។​ មនុស្សទាំងអស់ដូចៗ គ្នា​ ​ស្មើៗ គ្នា​ ហើយមនុស្សទាំងអស់ គឺ​ជាពលរដ្ឋផែនដីទាំងមូលតែម្តង​​» ​។​


ទម្រង់គ្រប់គ្រងរដ្ឋតាមទស្សនៈរបស់ស៊ីសេរ៉ូ​


ស៊ីសេរ៉ូ ​ បានកំណត់នូវទំរង់គ្រប់គ្រងរដ្ឋ ​​៣ ​ប្រការ ដូចនេះ​ អំណាចស្តេច (រាជាធិបតេយ្យ) ​អំណាចអភិជន (អភិជនាធិបតេយ្យ) ​និងអំណាចប្រជាជន ​(​ប្រជាធិបតេយ្យ) ​។ ស៊ីសេរ៉ូ​​ បានបង្ហាញថា​«ស្តេច​ មានប្រជាប្រិយភាព​ ។​ អភិជន មានគតិវិញ្ញូ​  ​ប្រជាជនមានសេរីភាព» ។ ​ក៏ប៉ុន្តែ លោកស៊ីសេរ៉ូ​ មានទំនោរទៅរកប្រព័ន្ធដឹកនាំរួមមួយ ​ដែលបានច្របាច់បញ្ចូលគ្នា​ នូវរាល់គុណសម្បត្តិល្អៗ ​នៅក្នុងរបបរាជាធិបតេយ្យ​ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យ ​​ ។ ​​ប្រព័ន្ធដឹកនាំរួម ស៊ីសេរ៉ូ​ បានគិតថា​ ជាប្រព័ន្ធមួយប្រកបដោយវិចារណញ្ញាណ ​ឬមួយក៏ដោយសារទ្រង់ទ្រាយនេះ​ បានទទួលនូវគុណសម្បត្តិល្អៗ ​ពីគ្រប់ទម្រង់នៃការគ្រប់គ្រងរដ្ឋទាំង ​៣ ​​(គឺរាជាធិបតេយ្យ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យ ​) ។ ក្នុងចំណោមទម្រង់ទាំងបីនេះ​ ទម្រង់រដ្ឋ​ ដែលល្អជាងគេ គឺរាជាធិបតេយ្យ ។ ​ប៉ុន្តែបើនិយាយពីទម្រង់គ្រប់គ្រងរដ្ឋ ដែលមានលក្ខណៈ​សុក្រឹតវិញ ​លោកយល់ថា​ មានតែទម្រង់រដ្ឋ​ដែលបានមកពីការបង្រួមចូលគ្នា ​នៃរាជាធិបតេយ្យ​ អភិជនាធិបតេយ្យ​ និងប្រជាធិបតេយ្យទេ​នោះ គឺជារបបសាធារណរដ្ឋ​ បែបអភិជនាធិបតេយ្យ អាស្រ័យសភានិយម ​។ ស្របគ្នាទៅនឹងការពិចារណា ​ អំពីទម្រង់រដ្ឋដែលប្រសើរបំផុតនោះ​ លោកបានបញ្ជាក់ថា ​លោកមិនពេញចិត្ត ចំពោះការប្រើប្រាស់អំណាចរដ្ឋ​ ក្នុងរូបភាពជាកម្លាំងផ្តាច់មុខ ។ ​លោកបាន​ប្រឆាំងចំពោះរបបយោធានិយមផ្តាច់ការ ​ប្រឆាំងចំពោះរបបដែលក្រសោបយក​អំណាចឲ្យមូលនៅក្នុងដៃ របស់បុគ្គលតែឯកអង្គ  លោកយល់ថា «​រដ្ឋបុរស​ ឬអ្នកដឹកនាំរដ្ឋ​ គួរតែជាមនុស្ស​ដែលប្រកបដោយភាពឆ្លាតវៃ​ មានគតិវិញ្ញូ​ មានយុត្តិធម៌​មានពាក្យសម្តីគួរឲ្យកក់ក្តៅ​ ហើយក៏ជាបុគ្គលដែលធ្លាប់ឆ្លងកាត់​ នូវការសិក្សា អំពីបញ្ញាច្បាប់​ និងរដ្ឋផងដែរ» ​​។ លោកបញ្ជាក់យ៉ាងច្បាស់ថា «​បើខ្វះចំណេះដឹង ទាំងនេះ​ នោះក៏គ្មានបុគ្គលណាម្នាក់ អាចស្វែ​ង​រកយុត្តិធម៌ឃើញដែរ» ​។​ តែលោក ក៏ឲ្យតំលៃទៅបុគ្គលដឹកនាំដែលបានប្រើប្រាស់អំណាចផ្តាច់ការ ​ក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គមផងដែរ ​ ។ បុគ្គលផ្តាច់ការ នេះ​មានតំលៃនៅពេលដែលគេប្រើប្រាស់អំណាច​ ដើម្បីបម្រើផលប្រយោជន៍រួម ​ក្នុងនាមជា​អ្នក​ជួយសង្រ្គោះសាធារណរដ្ឋ​ តែមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ​ ។


តាមទស្សនៈរបស់លោក ​ ច្បាប់​ និងយុត្តិធម៌​​​​ គឺមាននៅក្នុងធម្មជាតិ ​។ ​បានន័យថា ​ចេញពីធម្មជាតិ​ អ្វីទាំងអស់ ហាក់ដូចជាត្រូវបានរៀបចំឲ្យមានសណ្តាប់ធ្នាប់រួចជាស្រេច ។ ​លោកមើលឃើញយុត្តិធម៌ ត្រង់ចំណុចថាមិនត្រូវបង្កផលអាក្រក់ដល់អ្នកដទៃ​ និងមិនបំពានលើកម្មសិទ្ធិអ្នកដទៃ​ ។លក្ខណៈជាទូទៅ​ និងជាទិសដៅ នៃគំនិតនយោបាយបុរេក្រិច ​និងរ៉ូម​ដូចជា ផ្លាតូ​ អារីស្តូត និងស៊ីសេរ៉ូន​ បានបន្សល់ទុក នូវគោលការណ៍ ទ្រឹស្តីនយោបាយអំពីរដ្ឋ​ និតិរដ្ឋ​​​​​ សង្គមស៊ីវិល របបនយោបាយ ទម្រង់គ្រប់គ្រងរដ្ឋ​ និងទម្រង់គ្រប់គ្រងផែនដី ​ ។ ​ទស្សនៈ ដែលបានលើកឡើងខាងលើនេះ ​ត្រូវបានបញ្ជាក់បន្ថែម ​និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត ​​នៅក្នុងគំនិតនយោបាយរបស់ទស្សនវិទូ​ជាបន្តបន្ទាប់ក្រោយៗ ទៀត ​។​
Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post