ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា-ជំពូកទី២

ប្រវត្តិសាស្ត្រប្រទេសកម្ពុជា

និពន្ធដោយលោក អាដេម៉ារ ឡឺក្លែរ

ក្បាលទី

ប្រទេសកម្ពុជា តាមរឿងនិទាន និងសិលាចារឹក

ជំពូកទី

វយធបុរៈ និង សម្ភុបុរៈ

 

ដូចដែលខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​រួច​មក​ហើយ តាម​មើលទៅ​ពួក​ចិន​ប្រើ​ពាក្យ​ហ្វូណន​សម្រាប់​ហៅ​ទឹកដី​ទាំងមូល​ដែល​ លាតសន្ធឹង​ពី​សមុទ្រ​ខាងត្បូង​ និង​ពាម​នៃ​ទន្លេមេគង្គ​រហូត​ទៅ​ដល់​ល្បាក់ខោន​នៅ​ខាងជើង​ និង​ចាប់ពី​ជួរ​ភ្នំ​អាណ្ណាម​នៅ​ខាងកើត ដែល​រួម​មាន​ទាំង​ទឹកដី​ប៊ិញធន់​សព្វថ្ងៃ​ផង រហូត​ទៅ​ដល់​ឈូង​សមុទ្រ​សៀម និង​ជួរ​ភ្នំ​តេណាស់សេរីម​នៅ​ខាងលិច ហើយ​អាច​រាប់​បញ្ចូល​ទាំង​ដែនដី​ចំណុះ​ហិណ្ឌូ មាន​នៅ​តេណាស់សេរីម សមុទ្រ មែរហ្គុយ តាវ៉យ និង​ម៉ាតា ផង​ដែរ ។

ទឹកដីដ៏​ធំធេង​នេះ​ជា​អាណាចក្រ​មួយ គ្រប់គ្រង​ដោយ​ពួក​ហិណ្ឌូ ពោល​គឺ មាន​ប្រជារាស្ដ្រ​ជា​អ្នកស្រុក​ដើម​ដែល​កំពុង​តែ​ទទួល​យក​ទំនៀមទម្លាប់​ ប្រពៃណី​ពួក​បរទេស​ដែល​មក​ឈ្លានពាន ។ ម្យ៉ាងទៀត អាណាចក្រ​ដ៏​ធំ​នេះ នៅ​មិន​ទាន់​បាន​បង្រួបបង្រួម​ដោយ​ព្រះរាជា​ហ្វូណន​មួយ​អង្គ​ណាមួយ​នៅឡើយ​ ដែរ ។ មាន​ក្សត្រ​ប្រទេស​ជា​ច្រើន​ដែល​ក្សត្រ​មួយ​អង្គៗ យល់ព្រម​ធ្វើ​ជា​ចំណុះ​នគរ​ហ្វូណន ក៏​ដោយសារ​ប្រទេស​នេះ​មាន​អំណាច​ខ្លាំងក្លា​ជាង ព្រោះ​គ្រប់គ្រង​មាត់​ពាម​ទន្លេ​មេគង្គ ។ ក៏​ប៉ុន្ដែ ក្សត្រ​ប្រទេស​នីមួយៗ​ឯករាជ្យ​ដាច់ៗ​ពី​គ្នា មិន​មាន​ចំណុះ​គ្នា​ទេ គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​មហាក្សត្រ​របស់​ខ្លួន​ដែល​ចំណុះ​ឱ្យ​ ព្រះរាជា​ហ្វូណន ។

ម្យ៉ាងទៀត​វា​ហាក់​ដូចជា​បណ្ដា​ក្សត្រ​ប្រទេស​ទាំង​អស់នោះ​មាន​ស្ដេច​សោយរាជ្យ​ ឬ​ក៏​មេកោយ​ជា​ក្សត្រ ដែល​មាន​ឈាមជ័រ​ជា​ហិណ្ឌូ ចេញពី​ត្រកូល​តែ​មួយ បើ​ហោច​ណាស់​ក៏​ចំពោះ​បណ្ដា​ប្រទេស​ដែល​នៅ​ជាប់​នឹង​មាត់​សមុទ្រ​ខាងត្បូង​ ដែរ ។ ក្សត្រ​ទាំង​អស់នោះ​មាន​ព្រះ​ឋានៈ​ជា «វរ្ម័ន» មាន​ន័យ​ថា «អ្នក​ការពារ» (1) ។ ពួក​គេ​ច្រើន​គោរព​បូជា​ព្រះ​សិវៈ ឬ​ព្រះ​វិស្ណុ ក៏​ប៉ុន្ដែ ប្រជាជន​បាន​កាន់​ព្រះពុទ្ធ​សាសនា​រួច​ទៅ​ហើយ (2) ។

តាមមើលទៅ បណ្ដា​ក្សត្រ​ប្រទេស​ទាំង​អស់នោះ ប្រហែលជា​មាន​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ញឹកញាប់​ដូច​នៅ​ប្រទេស​បារាំង​ កាលពី​សម័យ​យុគ​កណ្ដាល​អ៊ីចឹង​ដែរ ដែល​ស្ដេចត្រាញ់​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក តែ​ព្រះ​ចៅ​អធិរាជ​មិន​មាន​ធ្វើ​អន្ដរាគមន៍​អ្វី​ទេ ដរាបណា​ស្ដេចត្រាញ់​នីមួយៗ​នោះ​មិន​បាន​គេចវេះ​ចេញពី​ការ​គ្រប់គ្រង​របស់​ ព្រះ​អង្គ ឬ​ក៏​មិន​បាន​លះបង់​កាតព្វកិច្ច​ជា​សម្ភារៈ ឬ​ជា​ស្មារតី ដែល​មាន​ផលប្រយោជន៍​ដល់​ព្រះ​អង្គ​ទេ ។ មាន​ក្សត្រ​ប្រទេស​ពីរ​ដែល​ប្រកួត​ប្រជែង​គ្នា​ជា​ពិសេស ៖ មួយ​គឺ​រដ្ឋ​ដែល​មាន​រាជធានី​នៅ​វយធបុរៈ គឺ​នៅ​ត្រង់ អង្គរបុរី (នគររាជ​បុរី) នៅ​ក្នុង​ខែត្រ​ព្រៃកប្បាស​សព្វថ្ងៃ ដែល​មាន​សំណល់​ប្រាសាទ​នៅ​ឡើយ ។ ក្សត្រ​ប្រទេស​មួយ​ទៀត​មាន​រាជធានី​នៅ​សម្ភុបុរៈ (មាន​ន័យ​ថា​រាជធានី​របស់​សម្ភុ -គឺ​ព្រះ​សិវៈ) ដែល​មាន​តឹកតាង​ប្រាសាទ​សេស​សល់​នៅ​សម្បូរ​សព្វថ្ងៃ ជា​ទីរួមស្រុក​មួយ​នៅ​ក្នុង​ខែត្រ​ក្រចេះ ។

១- ស្រីស្រុទ្ទវរ្ម័ន

នៅសតវត្សរ៍​ទី​៥​នៃ​សករាជ ព្រះរាជា​នៃ​នគរ​វយធបុរៈ (មាន​ន័យ​ថា នគរ​អ្នកប្រមាញ់) ព្រះ​នាម​ព្រះបាទ ស្រីស្រុទ្ទវរ្ម័ន (មាន​ន័យ​ថា អ្នក​ការពារ​ពពួក​វេទ) បាន​ច្បាំង​បង្រួប​បង្រួម ហើយ​សោយរាជ្យ​លើ​ក្សត្រ​ប្រទេស​ទាំង​ពីរ ។

២- ស្រីស្រេស្ឋវរ្ម័ន

ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីស្រុទ្ទវរ្ម័ន​មាន​ព្រះ​នាម​ថា​ ព្រះបាទ​ស្រីស្រេស្ឋវរ្ម័ន​ (មាន​ន័យ​ថា អ្នក​ការពារ​ដ៏​ប្រសើរ)។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​នៅ​ចុង​សតវត្សរ៍​ទី​៦ បាន​និយាយ​អំពី​រាជាណាចក្រ​ថ្មី​ដែល​កើតឡើង​ពី​ការ​បង្រួប​បង្រួម​ក្សត្រ​ ប្រទេស​ទាំង​ពីរ ដោយ​ដាក់​ឈ្មោះ​ថា ចេនឡា ។ ឯកសារ​បាន​លើក​ឡើង​ថា រាជាណាចក្រ​នេះ ពី​មុន​ជា​ចំណុះ​របស់​នគរ​ហ្វូណន ហើយ​ព្រះរាជា​របស់​រាជាណាចក្រ​នេះ​ទ្រង់​មាន​ព្រះ​ឋានៈ​ជា​ព្រះ​អធិរាជ ទោះបី​ព្រះ​អង្គ​ចំណុះ និង​លើក​សួយសារ​អាករ​ឱ្យ​នគរ​ហ្វូណន​ក៏​ដោយ ។ ព្រះ​អង្គ​បាន​វាយ​ដណ្ដើម​យក​សម្ភុបុរៈ​ដាក់​បញ្ចូល​មក​ក្នុង​វយធបុរៈ​របស់​ ព្រះ​អង្គ​ ហើយ​ប្រហែលជា​បាន​វាយ​យក​ក្សត្រ​ប្រទេស​ច្រើន​ទៀត​ផង​ដែរ​គឺ​ដោយ​ហេតុ​នោះ ទើប​ព្រះ​អង្គ​ទ្រង់​ប្រកាន់​យក​ព្រះ​ឋានៈ​ជា​ព្រះ​អធិរាជ ព្រោះ​ព្រះ​អង្គ និង​បុព្វបុរស​របស់​ព្រះ​អង្គ​បាន​ធ្វើ​ឱ្យ​ក្សត្រ​ឯទៀតៗ​ចូល​មក​ជា​ ចំណុះ ។

៣- ស្រីវីរវរ្ម័ន

ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីស្រេស្ឋវរ្ម័ន អាច​ជា​ព្រះបាទ​ ស្រីវីរវរ្ម័ន (3) ដែល​តាម​មើល​ទៅ​គឺជា​ព្រះរាជា​ចុង​ក្រោយ​របស់​វយធបុរៈ ដែល​លើក​សួយសារអាករ​ថ្វាយ​ព្រះបាទ​រុទ្រវរ្ម័ន (មាន​ន័យ​ថា អ្នក​ការពារ​រុទ្រ) នៃ​នគរ​ហ្វូណន​ជា​បច្ឆាញាតិ​ព្រាហ្មណ៍​កោណ្ឌញ្ញៈ ។

(1) ពាក្យ​ថា វរ្ម័ន នេះ ជា​ឋានៈ​សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ ពួក​ក្សត្រិយៈ ដូច​ជា​ពាក្យ ស៌ម័ន សម្រាប់​ភ្ជាប់​ទៅ​នឹង​ឈ្មោះ​ពួក​ព្រាហ្មណៈ ពាក្យ គុប្ដៈ សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ ពួក​វេស្យៈ និង​ពាក្យ ទាសៈ សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ​របស់ ពួក​សូទ្រៈ អ៊ីចឹង​ដែរ ។ វរ្ម័ន ដូច​ជា​ព្រហ្ម័ន និង​ស៌ម័ន​ដែរ គឺ​ផ្សំ​ឡើង​ពី​ពាក្យ​ វរៈ មាន​ន័យ​ថា គ្រប​ដណ្ដប់​លាក់ ។ រីឯ​ពាក្យ​ ម័ន ​ជា​ពាក្យ​ឥណ្ឌូ​អឺរ៉ុប ត្រូវ​នឹង​ពាក្យ​ឡាតាំង​ថា men ដូច​ពាក្យ ag-men car-men no-men គឺជា​នាម​នបុំស​កលិង្គ​កម្រ​ជា​នាម​បុំលិង្គ​ណាស់​ និង​ជា​ការណ​នាម ដូច​ជា​ពាក្យ kar-man មាន​ន័យ​ថា​ សកម្មភាព ពាក្យ pre-man មាន​ន័យ​ថា​ ស្នេហា ។ ពាក្យ​នេះ​ក៏​អាច​សំដៅ​យក​វត្ថុ​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព​អ្វីមួយ ​ផង​ដែរ​ដូច​ពាក្យ​ថា tokh-man មាន​ន័យ​ថា គ្រាប់ពូជ ។ ពាក្យ​សំស្ក្រឹត​ វរ្ម័ន ​អាច​មាន​ន័យ​ថា​ ប្រើ​សម្រាប់​ការពារ ដូច​ជា​អាវុធ​ការពារ ខែល ប្រៀប​បាន​ទៅ​នឹង​ពាក្យ គុបតិ ប្រែ​ថា ការពារ ហើយ​បាន​ក្លាយ​ទៅជា​សំណង់​ការពារ ។ ន័យ​ដើម​របស់​ពាក្យ​នេះ​បាន​ប្រែប្រួល​ទៅ​តាម​ពាក្យ​ក្លាយ​នីមួយៗ​ដូច​ជា​ នម័ន ​ឡាតាំង​ថា no-men ប្រែ​ថា​ នាម​ពាក្យ​ពែក្ស as-men ប្រែ​ថា មេឃ ។ ពាក្យ​នបុំសកលិង្គ​នេះ ត្រូវ​គ្នា​នឹង​ពាក្យ​ជា​ការកនាម ដូច​ជា ព្រហ្ម័ន​ វរ្ម័ន មាន​ន័យ​ថា អ្នក​ដែល​ការពារ ។ ព្រហ្ម័ន និង​ក្សត្រិយៈ គឺជា​ជម្រក (ស៌ម័ន) និង​ជា​អ្នក​ការពារ (វរ្ម័ន) របស់​ពួក​វេស្យៈ ដែល​មាន​ឋានៈ គុប្ដៈ មាន​ន័យ​ថា អ្នក​ដែល​គេ​ការពារ ។

(2) កោះ​សិរីលង្កា​ដូច​ជា​ដូរ​កាន់​ព្រះពុទ្ធ​សាសនា​នៅ​រវាង​ឆ្នាំ​៤៣០ ហើយ​ជ្វា និង​ចាម្ប៉ា​ក៏​ប្រហែលជា​បាន​ទទួល​ឥទ្ធិពល​នា​ពេល​នោះ​ដែរ ។ រីឯ​ប្រទេស​ចិន​វិញ​បាន​ទទួល​ព្រះពុទ្ធ​សាសនា​៣​សតវត្សរ៍​រួច​មក​ហើយ​ ហើយ​សតវត្សរ៍​ទី​៤ ទី​៥ និង​ទី​៦​ជា​សម័យ​ដែល​មហារាជ​ចិន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ឥណ្ឌា​ចម្លង​ គម្ពីរ និង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីកន្លែង​កំណើត​របស់​ព្រះពុទ្ធ ។

(3) ព្រះរាជា​អង្គ​នេះ​មិន​មាន​ព្រះ​នាម​នៅ​ក្នុង​បណ្ដា​ព្រះរាជា​នៃ​ប្រទេស​ កម្ពុជា​សម័យ​មុន​អាណាចក្រ​ខ្មែរ​របស់​លោក ម៉ាស្ពេរ៉ូ ទេ ។ ខ្ញុំ​គិត​ថា​លោក ម៉ាស្ពេរ៉ូ​ គួរតែ​រាប់​បញ្ចូល​ព្រះ​អង្គ​ផង ។

 

ត្រលប់ទៅ​មាតិកា​រឿង

 

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post